ព័ត៌មានជាតិ

ខ្យល់កន្រ្តាក់វាយប្រហារផ្ទះពលរដ្ឋ១ខ្នង រងការខូចខាត នៅស្រុកសន្ទុក!

កំពង់ធំ: នៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី០៩ ខែមិថុនា គ.ស ២០១៨ វេលោម៉ោង៣និង៤០នាទីរសៀល មានករណីខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំផ្ទះប្រជាពលរដ្ឋ១ខ្នង
ស្ថិតនៅ ភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះឈ្មោះ ម៉ោ រុន ភេទប្រុស អាយុ២៥ឆ្នាំ ប្រពន្ធឈ្មោះ អៀង សុភា អាយុ២៦ឆ្នាំ ផ្ទះទំហំ៥មគុណ៨ម ធ្វើអំពីឈើ ប្រក់ស័ង្កសី៕

មតិយោបល់