ព័ត៌មានជាតិ

រថយន្តព្រុសបុករថយន្ត Lexus ត្រង់ផ្លូវបែកជាបួន រងការខូចខាតកំណាត់មុខយ៉ាងដណំ

ភ្នំពេញ: រថយន្តព្រូសមួយគ្រឿងបើកបរដោយស្ត្រីម្នាក់ ជ្រុលទៅបុករថយន្តឡិចស៊ីស RX300 ឆ្លងផ្លូវបណ្ដាលរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំសំណាងល្អអ្នកបើកបរទាំងសងខាងមិនរងរបួសនោះឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបង្កក់តាមិនដល់ផ្លូវអែ6 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ព្រុស ពាក់ស្លាកលេខ ភ្នំពេញ 2BI-4459 រងការខូចខាតមួយកំណាត់មុខ
ស្រី្តជាអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។ ចំណែកឯរថយន្តគាត់ស្គាល់ស្លាកលេខ ភ្នំពេញ 2AL-3518 ត្រង់ការខូចខាតខាងក្រោយផ្នែកខាងឆ្វេងបើកបរដោយបុរសជនជាតិចិនមិនត្រូវស្គាល់អត្តសញ្ញាណនោះឡើយ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តព្រុសនោះ បានបើកតាមបណ្តោយផ្លូវអ៊ា៦ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុក៏មានរថយន្ត LexusRX300 មួយគ្រឿងបើកឆ្លងផ្លូវរថយន្តព្រុសជាន់ហ្វ្រាំងមិនទាន់ បណ្ដាលឲ្យជ្រុលចង្កូតទៅបុកចំទ្វារក្រោយផ្នែកខាងឆ្វេងចំពិត រីឯរថយន្តព្រុសរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា ក្រោយកើតហេតុភាគីរថយន្តទាំងសងខាង ទាមទារសំណងសងទាំងសងខាងនៅកន្លែងកើតហេតុ តែដោយសារតែធ្វើការដោះស្រាយគ្នាមិនត្រូវ ក៏ប្រគល់ឲ្យទៅនគរបាលចរាចរជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យភាគីខាងរថយន្តទាំងសងខាងចូលខ្លួនធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់