ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន ៦ខ្នង នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃច័ន្ទទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២១និង០០នាទីយប់ នៅចំណុច ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន ០៦ខ្នងរួមមាន៖ ១- ផ្ទះឈ្មោះ ពត ណាក់ ភេទស្រី អាយុ ៣៥ឆ្នាំ ផ្ទះធ្វើពីឈើលាយថ្ទទំហំ( ៨ម គុណ២៥ម ) ឆេះស្ទើរអស់ទាំងស្រុង។ ២- ផ្ទះឈ្មោះ ហៀង ផល្លា ភេទប្រុស អាយុ ៥៤ឆ្នាំ ផ្ទះឈើទំហំ (៨ម×២៥ម)ឆេះផ្នែកខាងក្រោយទាំងស្រុង។ ៣- ផ្ទះឈ្មោះ ហួត សំអូន ភេទស្រី អាយុ ៧៥ឆ្នាំ ផ្ទះឈើទំហំ (៩ម×៣៥ម)ឆេះអស់ខាងក្រោយទាំងស្រុង។៤- ផ្ទះឈ្មោះ ដោក ចម្រើន ភេទប្រុស អាយុ ៥៤ឆ្នាំ ផ្ទះទំហំ(៨ម×៣៥ម)ឆេះទាំងស្រុង។៥- ផ្ទះឈ្មោះ ហ៊ិន ហុកលី ភេទប្រុសអាយុ ៨៧ឆ្នាំ ផ្ទះទំហំ(១០ម×៥០ម) ឆេះអស់ទាំងស្រុង ។៦- ផ្ទះឈ្មោះ ហ៊ិន ហុកឡេ ភេទប្រុសអាយុ ៧៥ឆ្នាំ ផ្ទះទំហំ(១០ម×៥០ម)ឆេះអស់ទាំងស្រុង ។ មូលហេតុ ក្នុងគ្រោះអគ្គិភ័យនេះ (កំពុងស្រាវជ្រាវបន្ត)។

ករណីអគ្គិភ័យខាងលើ រថយន្តពន្លត់ អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចេញអន្តរាគមន៍ពន្លត់ ប្រើប្រាស់ទឹកអស់ចំនួន២៥រថយន្ត ទើបរលត់អស់ទាំងស្រុង និងមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

មតិយោបល់