ផ្ទះ ព័ត៌មានជាតិ សំណាងហើយចេះជួ...

សំណាងហើយចេះជួយទាន់កុំអីឆេះខ្ទេច

0

បាត់ដំបង: ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៣និង០៥នាទីរសៀល នៅចំណុចផ្សារស្រុកសំពៅលូន ស្ថិតក្នុង ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួន 01លើក បណ្តាលឲ្យឆេះផ្ទះ 01ខ្នង ទំហំ 4.5មx16ម ធ្វើពីថ្ម កម្ពស់ 2ជាន់ ម្ចាស់ឈ្មោះ ឡុក ចាន់ ភេទប្រុស អាយុ 66ឆ្នាំ និងប្រពន្ធឈ្មោះ ទូច សារិន ភេទស្រី អាយុ 66 ឆ្នាំរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
-ឆេះរោលបន្ទប់ 01បន្ទប់ ផ្នែកខាងក្នុង
-ឆេះខោអាវមួយចំនួន
-ពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។
-មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
ភ្លាមៗនោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន 01គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន 01ឡាន បង្ក្រាបបានទាន់ពេលវេលា មិនឲ្យរាលដាលបន្ត៕

 

មតិយោបល់