ព័ត៌មានជាតិ

ចេញពីលក់ឈូកត្រឡប់ទៅផ្ទះ ទើបដល់ពាក់កណ្ដាលផ្លូវ ត្រូវចោរឆក់ទូរស័ព្ទ ធ្លាក់ពីលើរ៉ឺម៉កកង់បីរងរបួសធ្ងន់

ភ្នំពេញ: មានគ្រួសារមួយ បានត្រឡប់មកលក់ផ្លែឈូកខ្ចី នៅឯផ្សារកណ្ដាល ខណ:មកដល់ពាក់កណ្ដាលផ្លូវ ក៏ត្រូវបានចោរមួយក្រុម ធ្វើសកម្មភាពឆក់ទូរស័ទ្ទដៃ ហើយជិះម៉ូតូគេចខ្លួនបាត់ស្រមោល បណ្ដាលឲ្យស្រ្តីជាប្រពន្ធធ្លាក់ពីរលើរ៉ឺម៉កកង់បី រងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ ទៀបភ្លឺឈាន ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោលផ្លូវសហព័ន្ធរុស្សី នៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

បើតាមសម្ដីបុរសជាប្ដី បានឲ្យដឹងថា នៅមុនពេលកើតហេតុគ្រួសារខាងលើ មានគ្នា៦នាក់ បានត្រឡប់មកពីលក់ផ្លែឈូកខ្ចី នៅឯផ្សារកណ្ដាល ដោយបំណងត្រឡប់ទៅផ្ទះ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមកចំណុចកើតហេតុ ក៏មានជនសង្ស័យមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក មកពីក្រោយជិះមកអែបរ៉ឺម៉ករបស់គាត់ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃកូនស្រីរបស់គាត់ ដែលកំពង់លេងហ្គេម ពេលនោះគាត់ក៏បានបើករ៉ឺម៉កដេញតាម តែជាអកុសល់ខណ:គាត់ដេញតាម ស្រាប់តែរ៉ឺម៉កក្រឡាប់បណ្ដាលឲ្យប្រពន្ធគាត់ខ្ទាតចេញពីរ៉ឺម៉កបោកនិងថ្នល់រងរបួសធ្ងន់ ចំណែកជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយមកគាត់ក៏បានលើកប្រពន្ធដាក់លើរ៉ឺម៉កកង់បីដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ ចាំព្រឹកឡើងចាំមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលទឹកល្អក់១ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវ ចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕

មតិយោបល់