ព័ត៌មានជាតិ

នគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញចេញក្តីជូនដំណឹងស្វែងរកសាច់ញាតិសព

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍នៅវេលាម៉ោង ២១និង២៥ នាទីយប់ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១៩ ត្រង់ចំណុច មុខវត្តកំបូល ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

រវាងរថយន្ត SIENNA ពណ៌ ស ផ្លាកលេខ ព្រះសីហនុ 2C 7299 និងម៉ូតូ Honda wave ពណ៍ ខ្មៅ ផ្លាកលេខ សៀមរាប 1A 0571 បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

សាកសពនេះមិនទាន់ស្គាល់អត្តសញ្ញាណ ពេលនេះបានដឹកសាកសពទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រងចាំសាច់ញាតិមកយកសពទៅធ្វើបុណ្យតាមប្រពៃណី សូមបងប្អូនជួយ Share ដើម្បីស្វែងរកសាច់ញាតិ៕

មតិយោបល់