ព័ត៌មានជាតិ

មន្រ្តីសាលាក្រុងបានលុង ចុះរុះរើស្លាកយីហោស្ថានីយ៍ប្រេងឥន្ធនៈ សង់រំលោភដីសាធារណៈ ធ្វើឲ្យមានការដាច់ភ្លើងតំបន់មួយចំនួន នៅខេត្តរតនគិរី

រតនគិរីៈ យោងតាមផេកអគ្គិសនីរតនគិរី បានឲ្យដឹងថា នៅវេលាម៉ោង១១ និង៤៥នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ មានការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅប៉ុស្តិ៍ត្រង់ស្វូរលេខ ១៣៤,១៣៥,១៩៧ ស្ថិតក្នុងភូមិចាអ៊ុង ឃុំចាអ៊ុង ស្រុកអូរជុំ និងប៉ុស្តិ៍ត្រង់ស្វូរលេខ២០៧ ភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដើម្បីឲ្យក្រុមការងាររបស់មន្រ្តីសាលាក្រុងបានលុង ធ្វើការរុះរើស្លាកយីហោស្ថានីយ៍ប្រេងឥន្ធនៈ ដែលសង់រំលោភដីសាធារណៈ នៅក្រោមគន្លងខ្សែបណ្តាញតង់ស្យុងមធ្យម MV22kV ។
ក្រុមការងារ នឹងធ្វើការភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់៕

មតិយោបល់