រតនគិរីៈ ប្រព័ន្ធធារាសាស្ត្រមួយកន្លែងកំពុងតែទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ក្រោមការអភិវឌ្ឍន៍របស់គំរោងកម្ចីឥណទានបរទេស ដែលមានការគ្រប់គ្រងដោយរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
នាពេលថ្មីៗនេះ ប្រព័ន្ធធារាសាស្ត្រមួយកន្លែងដែលស្ថិតនៅភូមិសោមគល់ ឃុំសោមធំស្រុកអូរយ៉ាដាវ ខេត្តរតនគិរី កំពុងទាក់ទាញភ្ញៀវជាតិនឹងអន្តជាតិ មកកំសាន្តដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធនឹងភាពអស្ចារ្យនៃការរៀបចំតាមប្រព័ន្ធធារាសាស្ត្រនៅក្នុងគំម្រង។ ហើយការរៀបចំតំបន់ទេសចរណ៍ ដ៏ស្រស់បំព្រងនេះ ក៏មានការចង្អុលបង្ហាញពីលោក ថង សាវុន អភិបាលខេត្តរតនគិរី ផងដែរ។
ជាក់ស្តែងកាលពីថ្ងៃទី៩ខែតុលា ឆ្នាំ២០១៦ គេសង្គេតឃើញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋានមកកំសាន្តមិនចេះដាច់ ព្រោះកន្លែងកំសាន្តទីនោះមិនដែលមានតំបន់ទេសចរណ៍ឡើយ។
ចំពោះលោក ចាន់ ប៊ុនធឿន ប្រធានមន្ត្រីធនធានទឹកខេត្តបានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រដែលចាប់ផ្តើមរីកស្គុះស្គាយចាប់ពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៦មានចំនួន៥កន្លែង ប៉ុន្តែការចាប់អារម្មណ៍ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មានប្រព័ន្ធធារាសាស្ត្រចំនួន២កន្លែង គឺធារាសាស្ត្រនៅចំណុចអូរពួល ស្ថិតនៅភូមិសោមគល់ឃុំសោមធំស្រុកអូរយ៉ាដាវ មួយកន្លែងទៀតនៅចំណុចអូរភ្លង ស្ថិតនៅភូមិអូរភ្លងឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរី។ ចំពោះធានាសាស្ត្រចំនួន៣ទៀតកំពុងតែស្តារផ្លូវចូលដើម្បីងាយស្រួលឲ្យភ្ញៀវជាតិនឹងអន្តជាតិធ្វើដំណើរផងដែរ៕
https://youtu.be/AaWJbjRKUTA






មតិយោបល់