ព័ត៌មានជាតិ

រន្ធត់ណាស់!ក្មេងប្រុសអាយុទើប១ខួបជាង លង់ទឹកបឹងស្លាប់យ៉ាងអាណោចអាធ័ម

ព្រៃវែងៈ កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្លាប់
ត្រង់ចំណុចមាត់បឹងចាក់ខ្លាញ់ ខាងក្រោយផ្ទះរបស់ឈ្មោះ លាង ឆែមចម្ងាយ ៧០ម៉ែត្រ ត្រូវជាជីតាជនរងគ្រោះ ស្ថិតនៅភូមិចាក់ខ្លាញ់ ឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ ខៀវ តុលា ភេទប្រុសអាយុ១៩ខែ បានលង់ទឹកស្លាប់ មានឪពុកឈ្មោះ ខៀវ មករា អាយុ១៩ឆ្នាំ និងម្តាយឈ្មោះ គិត សុជាតិ អាយុ២១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ។

តាមសត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុ ជនរងគ្រោះ បានដើរតាមក្រោយជីតា ឈ្មោះ លាង ឆែម ដែលគាត់ទៅចងគោ នៅខាងក្រោយផ្ទះ ដោយពុំដឹងថា ចៅរបស់ខ្លួនដើរទៅតាមពីក្រោយនោះទេ ដោយជនរងគ្រោះ បានរអិលជើងធ្លាក់ចូលក្នុងទឹកបឹង លង់ស្លាប់តែម្តង។

លុះដល់ម៉ោង១៣និង១០នាទីរសៀល សពក្មេងប្រុសរងគ្រោះ បានផុសអណ្តែតឡើង រួចក្រុមគ្រួសារបានចុះទៅស្រង់យកសាកសព មកដាក់នៅផ្ទះ។

ក្រោយពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ រួចក៏ធ្វើការពិនិត្យ និងកោសល្យវិច័យ ព្រមទាំងបានធ្វើការបំភ្លឺពីឪពុក ម្តាយ និងយាយតាបង្កើត ថាជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកពិតប្រាដកមែន។

បច្ចុប្បន្នសពក្មេងប្រុសរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕

មតិយោបល់