ព័ត៌មានជាតិ

លឿនប៉ះលឿន លាន់សូរតែប្រាវ ស្លាប់២នាក់!..

កំពង់ឆ្នាំង: សមត្ថកិច្ចបានប្រាប់Post News ថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩៤-៩៥ ភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូវ៉េវនិងម៉ូតូវីវ៉ា បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យស្លាប់បុរស២នាក់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយកម៉ូតូទាំង២គ្រឿងមករក្សាទុក រង់ចាំដោះស្រាយគ្នាតាមនីតិវិធី។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់