សៀមរាបៈ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែ មិថុនា ឆ្នាំ ២០១៨ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅភូមិមណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីជនបរទេសម្នាក់បានស្លាប់។
ជនបរទេសរូបនេះឈ្មោះMANDERICO GERRY ភេទប្រុស កើតឆ្នាំ ១៩៩៤ ជនជាតិ ហ្វីលីពីន កាន់លិខិតឆ្លងដែនលេខ P៣២៣០៦៦៣A មុខរបរ គ្រូបង្រៀនភាសាអង់គ្លេសសាលាអន្តរជាតិ អឹឈីវើ ស្នាក់នៅផ្ទះជួលភូមិ តាភុល សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
តាមការបញ្ជាក់របស់មិត្តភក្តិ បានឲ្យដឹងថា នាវេលាម៉ោងប្រហែល ៤និង៣០នាទីថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៨ ជនរងគ្រោះមានអាក្ការៈមិនស្រួលខ្លួន ត្រូវបានមិត្តភក្តិបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រហូយដល់វេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៨ ជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិត។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយលេបថ្នាំប្រភេទប្រ៊ូមេតាស៊ិនហួសកម្រិត បណ្តាលឲ្យគាំងបេះដូង។
សាកសពកំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ តាមសំណូមពររបស់ក្រុមគ្រួសារនិងតំណាងស្ថានទូត៕
មតិយោបល់