ព័ត៌មានអន្តរជាតិ

អរិយធម៌ចិន កំពុងលើកស្ទួយសក្តានុពលទេសចរណ៍នៃប្រវត្តិសាស្ត្រ ប្រទេសរបស់ខ្លួន

(ចិន)៖ សំនេរប្រវត្តិសាស្ត្រចិន ត្រូវបានរកឃើញនៅក្នុង រាជវង្សស្ឆាង (១៧០០-១០៤៦ មុនគ.ស)។ ឆ្អឹងអាថ៌កំបាំង និងសំណេរចិនបុរាណ បន្សល់ទុកពីជំនាន់ រាជវង្សស្ឆាង ត្រូវបានចុះកាលកំណត់ ដោយកាបូនវិទ្យុសកម្ម ប្រហែលនៅដើមឆ្នាំ១៥០០ មុនគ.ស។ ដើមកំណើតនៃវប្បធម៌ អក្សរសាស្ត្រ ទស្សនវិជ្ជាចិន បានវិវឌ្ឍនរីកចម្រើន កំឡុងរាជវង្សចូវ (១០៤៥-២៥៦មុនគ.ស)។ អរិយធម៌ចិន បានកើតឡើង នៅក្នុងតំបន់ផ្សេងៗ តាមបណ្ដោយជ្រលងនៃទន្លេទាំងពីរ គឺទន្លេលឿង និងទន្លេយ៉ាងសេ នៅក្នុងយុគថ្មរំលីង ក៏ប៉ុន្តែទន្លេលឿង ត្រូវបានគេនិយាយថា គឺជាអណ្ដូងនៃអរិយធ៌មចិន គួរឱ្យចាប់អារម្មណ៍បំផុត​។

នៅក្នុងឆ្នាំ២២១ មុនគ.ស. ស្ដេច ឈិន ស៊ឺ (Qin Shi Huang) បានបង្រួបបង្រួម នគរចម្បាំងផ្សេងៗដទៃទៀត ហើយបានបង្កើត ចក្រភពចិន លើកដំបូង។ រាជវង្សក្នុងប្រវត្តិសាស្ត្រចិន បន្តបន្ទាប់ បានបង្កើតឡើង នៅប្រព័ន្ធរដ្ឋបាល ដែលអាចធ្វើឱ្យអធិរាជចិន គ្រប់គ្រងដែនដី ដ៏ធំទូលាយដោយផ្ទាល់ព្រះហស្ថ។ រាជវង្សចូវ បានចាប់ផ្ដើមធ្លាក់ចុះឥទ្ធិពល ទាំងក្នុងទាំងក្រៅ នៅសតវត្សទី៨មុនគ.ស។ អំណាចនៃរាជវង្សចូវ គ្រប់គ្រងទៅលើស្ដេចត្រាញ់តាមតំបន់ បានចុះខ្សោយហើយ និងជាចុងក្រោយ នគរ ក៏បានបែកខ្ញែកទៅជារដ្ឋតូចៗ ជាច្រើន ដែលផ្ដើមនូវសម័យ និទាឃរដូវ និងសរទរដូវ ហើយក៏ឈានទៅដល់ការប្រកាសទាំងស្រុង នូវសម័យមួយទៀត គឺសម័យប្រទេសកើតសង្គ្រាម។

ឥទ្ធិពលនយោបាយ និងវប្បធ៌ម បន្តមកពីប៉ែកខ្លះនៃអាស៊ី បាននាំមករលកជាច្រើនបន្តបន្ទាប់ នៃអន្តោប្រវេសន៍ ការវាតទីទឹកដី និងល្បាយវប្បធម៌ ដែលបច្ចុប្បន្ន សក្តានុពលទេសចរណ៍ប្រវត្តិសាស្ត្រ ប្រទេសចិន កំពុងផ្តល់ចំណូលជាតិ យ៉ាងគំហុក ក្នុងវិស័យឧស្សាហកម្មគ្មានផ្សែង គឺជាផ្នែកមួយ នៃវប្បធម៌ចិន សម័យថ្មីនេះ។ ទិដ្ឋភាពជាប្រពៃណី នៃប្រវត្តិសាស្ត្រចិន ដែលនៅកំឡុងពេលការបែកបាក់ និងការរួបរួមនយោបាយជាញឹកញយ ជាមួយគ្នានោះដែរ ប្រទេសចិន ជាធម្មតា បានគាបសង្កត់ប្រជាជនអាស៊ីភាគខាងត្បូង ក្នុងភាគច្រើននៃពួកគេ ក៏បានសម្របខ្លួន ឱ្យទៅជាប្រជារាស្ត្រជនជាតិហាន (ចិន) ផងដែរ៕

red-lanternsdragonstudy-abroad-beijing-dancingchinese-lantern-festival2

មតិយោបល់