(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ២៣លើក ក្នុងនោះ យប់ ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ រងរបួសធ្ងន់ ៣៤នាក់ (ស្រី ៦នាក់) និងរបួសស្រាល ២៥នាក់ (ស្រី៨នាក់)។
នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង ២៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ៤១គ្រឿង រួមមាន ម៉ូតូ ចំនួន ២៦គ្រឿង រថយន្តធុនតូច ១១គ្រឿង រថយន្តធុនធំ ១គ្រឿង យានផ្សេងៗ ៣គ្រឿង និងថ្មើរជើង ២នាក់។
ប្រភពព័ត៌មានដដែល បានប្រាប់បន្តឲ្យដឹងថា មូលហេតុ ដែលបណ្តាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ១១លើក (ស្លាប់ ៨នាក់) មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់) មិនគោរពសិទ្ធិ ២លើក ស្រវឹង ៣លើក ប្រជែង ២លើក (ស្លាប់ ១នាក់) ងងុយដេក ២លើក និងកត្តាយានយន្ត ១លើក។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ២៣នាក់ (យប់ ១២នាក់)។
យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រាប់បន្តទៀត ឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន ព្រៃវៃង ៤លើក ស្លាប់ ៤នាក់ របួស ៥នាក់ កំពង់ស្ពឺ ២លើក ស្លាប់ ២នាក់ របួស ៤នាក់ កំពង់ចាម ៣លើក ស្លាប់ ២នាក់ របួស ៤នាក់ ពោធិ៍សាត់ ៣លើក ស្លាប់ ១នាក់ របួស ៦នាក់ និងកណ្តាល ២លើក ស្លាប់ ១នាក់ របួស ៥នាក់ តាកែវ ១លើក ស្លាប់ ១នាក់ របួស ២នាក់៕
មតិយោបល់