ភ្នំពេញៈ នៅថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ វេលា ម៉ោង ៨ និង៣០នាទី លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ស្តីពីការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីត្រួតពិនិត្យសារជាតិស្រវឹង។
ក្រោយពីមានការកើនឡើង នៃចំនួនគ្រោះថ្នាក់ ដែលបង្កឲ្យមានការរងរបួស និងស្លាប់ជាច្រើន ចាប់ពីថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ តទៅ នៅតាមបណ្តាគោលដៅនានាក្នុងខណ្ឌទាំង ១៤ ចាប់ពីវេលាម៉ោង ២៣:០០ នាទី ដល់ម៉ោង ២ និង៣០ នាទី រំលងអធ្រាត្រ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការណ៍ និងគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ព្រោះសមត្ថកិច្ចធ្វើការអនុវត្តច្បាប់នេះ ក្នុងគោលបំណង ដើម្បីការពារអាយុជីវិត របស់ប្រជាពលរដ្ឋទូទៅ ។
បើស្រវឹង សូមកុំបើកបរ !!!
មតិយោបល់