ព័ត៌មានជាតិ

ម៉ូតូសង់០១៦ ពន្លះជាមួយម៉ូតូសង់០១៨ ស្លាប់ម្នាក់របួសធ្ងន់២នាក់!

ភ្នំពេញ: យ៉ាងហោចណាស់ក៏មានបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណ:ពួកគេជិះម៉ូតូលឿនបុកគ្នាពញទំហឹង​ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០១៨​ នៅចំណុចមុខផ្សារតាខ្មៅថ្មី​ នៅលើផ្លូវជាតិលេខ២ ស្ថិតនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនងគ្រោះដែលស្លាប់ឈ្មោះ ឈួន ឈឿន​ ភេទប្រុស អាយុ៣២ឆ្នាំ​ ស្នាក់នៅភូមិលៀក​ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុ​នពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាសង់០១៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 1GM-0961 បើកបរបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើងទាំងបញ្ច្រាសទិសដៅចរាចរណ៍ ខណ:មកដល់ដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលបុកម៉ូតូមួយគ្រឿងទៀត​ ស៊េរីឆ្នាំ២០១៨​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខកណ្តាល 1X-5989 បើកបរដោយបុរសម្នាក់និងនារីម្នាក់ទៀតរួមដំណើរជាមួយ​ធ្វើដំណើរពីជើងទៅត្បូង​ និងបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសជិះម៉ូតូសង់ឆ្នាំ២០១៦​ ស្លាប់នៅកន្លែងកើតហេតុ។ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់​។
​ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបាននគរបាលធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ។ រីឯសពត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់