ព្រៃវែងៈ កាលពីវេលាម៉ោង ៨ និង១០នាទីព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សពីរនាក់រងរបួស លើផ្លូវជាតិលេខ ៨ ចន្លោះគីឡូម៉ែត្រ ៧៤ -៧៥ ចំណុចភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
ម៉ូតូម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1C-0567 បើកបរដោយឈ្មោះ វៃ ស្រីនួន ភេទស្រី អាយុ ១៦ឆ្នាំ និងរួមដំណើរឈ្មោះ ណាំ នាថ ភេទស្រី អាយុ១៦ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិគ្រួស ឃុំព្រៃព្នៅ ស្រុកពារាំង បានបើកបរអត់ពាក់មួកសុវត្តិភាព ដោយធ្វើដំណើរពីត្បូងមកជើង មកដល់ចំណុចកើតហេតុ ម៉ូតូជិះបម្រុងបត់ស្តាំ តែបានជ្រុលចង្កូតឆ្លងគន្លងផ្លូវហួស ក៏ទៅបុករថយន្ត១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AN-1896 ដែលបើកបរ ដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ធ្វើដំណើរពីកើតមកលិច តាមបណ្តោយផ្លូវជាតិលេខ៨ បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ រងរបួសទាំង២នាក់។
បច្ចុប្បន្នវត្ថុតាង ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី។ រីឯជនរងគ្រោះ ត្រូវបញ្ជូនទៅមន្ទីរ
ពេទ្យភ្នំពេញ៕
មតិយោបល់