ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប១គ្រឿង សង្ស័យតៃកុងបើកលឿនពេក ក៏ក្រទ្បាប់ផ្ងារជើង នៅផ្លូវជាតិលេខ៣ មិនរំខានដល់សមត្ថកិច្ច

តាកែវ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៣ ម្ដុំខាងជើងផ្សារប៉ាង្កសី ស្រុកសំរោង ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តស៊េរីទំនើបម៉ាកទ្បង់គ្រីស័រ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-0388 សង្ស័យតៃកុងបើកលឿនពេក ក៏ជ្រុលក្រទ្បាប់ផ្ងារជើងទ្បើងលើ បណ្ដាលឲ្យខូចខាតរថយន្ត។

ហេតុការណ៍នេះ មិនទាន់ដឹងច្បាស់ទេថា មានមនុស្សរងរបួសឬយ៉ាងណាទេ ភ្នាក់ងារសារព័ត៌មាន Post News បានទំនាក់ទំនងទៅសមត្ថកិច្ចខេត្តតាកែវ និងខេត្តកំពង់ស្ពឺ សុំការបំភ្លឺ លោកបានឆ្លើយប្រាប់មកវិញថា មិនបានទទួលព័ត៌មានហ្នឹងទេ ប្រហែលជាម្ចាស់រថយន្ត មិនចង់រំខានដល់មន្ត្រីជំនាញ ដោយសារមើលឃើញថា ពុំមានប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណ និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ទើបហៅរថយន្តស្ទូច យកទៅជួសជុសស្ងាត់ៗដោយខ្លួនឯង៕

មតិយោបល់