ព័ត៌មានសុខភាព

មនុស្ស៣ក្រុម មិនគួរទទួលទានឈាមជ្រូកឡើយ

ឈាមជ្រូកត្រូវបានគេរកឃើញថា មានសមត្ថភាពអាចជួយទប់ស្តាត់បញ្ហាស្លេកស្លាំង ជួយសម្រកទម្ងន់ ពន្យាភាពចាស់ រួចទាំងអត្ថប្រយោជន៍ជាច្រើនទៀត។ ប៉ុន្តែ បើទោះបីជាឈាមជ្រូកពិតជាអាហារដ៏ល្អចំពោះសុខភាពក៏ដោយ ប៉ុន្តែមិនមែនមនុស្សគ្រប់រូបអាចទទួលទានបានដូចគ្នាឡើយ។ ខាងក្រោមនេះ គឺជាក្រុមមនុស្សដែលគួរតែជៀសវាងទទួលទានឈាមជ្រូក៖

១.អ្នកជំងឺបេះដូង
ឈាមជ្រូកមានផ្ទុកកូលេស្តេរ៉ុលខ្ពស់ មិនសមស្របសម្រាប់អ្នកដែលមានជំងឺបេះដូងនោះទេ។ លើសពីនេះទៅទៀត មនុស្សដែលកំពុងតែព្យាបាលបញ្ហាកកឈាម ក៏មិនគួរទទួលទានឈាមជ្រូកដូចគ្នា។

២.អ្នកជំងឺក្រពះពោះវៀន
ឈាមជ្រូកមានផ្ទុកជាតិដែកច្រើន ដែលអាចធ្វើឲ្យអ្នករាល់គ្នា បន្ទោរបង់ចេញមកមានពណ៌ខ្មៅ។ ទន្ទឹមនឹងនេះ ប្រសិនបើអ្នកកំពុងតែធ្វើការព្យាបាលជំងឺក្រពះពោះវៀន អាចបណ្តោលឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំ។

៣.អ្នកជំងឺក្រិនថ្លើម
បើទោះបីជាឈាមជ្រូក អាចជួយឲ្យថ្លើមមានសុខភាពល្អក៏ដោយ ប៉ុន្តែសម្រាប់អ្នកដែលមានជំងឺក្រិនថ្លើម ការទទួលទានច្រើនពេកអាចបណ្តោលប្រូតេអ៊ីនកើនឡើងហួសកម្រិត និងនាំឲ្យគ្រោះថ្នាក់ដល់ថ្លើមកាន់តែធ្ងន់ធ្ងរ។

ដូច្នេះហើយ អ្នកជំងឺទាំង៣ប្រភេទនេះគួរតែជៀសវាងទទួលទានឈាមជ្រូក ដើម្បីកុំឲ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរ៕

ដកស្រង់​៖ soha

មតិយោបល់