ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង៣និង៣០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វារ មានករណីបាត់សណ្តាប់ធ្នាប់បង្កដោយ ឈ្មោះ លឿង អ៊ាន់ អាយុ៣៤ឆ្នាំ មុខរបរ មន្ត្រីសុរិយោដីខេត្តកណ្តាល បើករថយន្តម៉ាក ឡិចស៊ីសGs450 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2Al-5422។
នៅមុនពេលកើតហេតុ ជនខាងលើបានចេញពីក្លិប ប្រហែលម៉ោង១២និង១០នាទីយប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ បើកបរម្នាក់ឯង ដល់លើស្ពានបាត់បង់ស្មារតី ក៏ចុះពីរថយន្តរត់ឆ្លេរ ឆ្លារចង់លោតទម្លាក់ទឹក តែសមត្ថកិច្ចឃើញទាន់ជួយអន្តរាគមន៍ ឃាត់បញ្ជូនមកខណ្ឌ រួចធ្វើតេស្តទឹកនោមមានសារធាតុញៀន៕
មតិយោបល់