ព័ត៌មានជាតិ

ល្ងាចនេះ ដាច់ភ្លើងពីផ្សារថ្នល់ទទឹង ដល់ឃុំបែកចាន

ភ្នំពេញ: អគ្គិសនីកម្ពុជា បានជូនដំណឹងមុននេះ៥នាទីថា នៅវេលាល្ងាចថ្ងៃទី២១ ខែសីហានេះ មានករណីដាច់ភ្លើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចាប់ពីចំណុចផ្សារថ្នល់ទទឹង រហូតដល់ឃុំបែកចាន ស្រុកអង្គស្នួល។

បើតាមអគ្គិសនីកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ នៅវេលាម៉ោង៥៖៣៥នាទីល្ងាច មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៦ (GS6-F6) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីផ្សារថ្នល់ទទឹង រហូតដល់ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

បច្ចុប្បន្នក្រុមការងារបច្ចេកទេស កំពុងធ្វើការត្រួតពិនិត្យស្វែងរកកំហូច និងជួសជុលដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

edc

មតិយោបល់