កំពង់ធំៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រទះឃើញបងស្រីរបស់ខ្លួនដេកស្លាប់តែម្នាក់ឯង កាលពីវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ស្ត្រីរងគ្រោះខាងលើនេះមានឈ្មោះ ប៉ុល ចន្ទ្រា ភេទស្រី មានជំងឺប្រចាំកាយ ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ហើយករណីនេះបង្កការភ្ញាក់ផ្អើលខណៈដែលអ្នករស់នៅជិតខាង បានធុំក្លិនស្អុយ ទើបប្រាប់ម្ចាស់ផ្ទះជួល ឲ្យម្ចាស់ផ្ទះបានឲ្យគាស់ទ្វារចូលមើល ក៏ប្រទះឃើញសពស្រ្ដីរងគ្រោះ ដេកស្លាប់នៅក្នុងបន្ទប់ខាងលើតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ បានឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺពិតប្រាកដមែន និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់