កណ្តាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿង បានប៉ះគ្នា បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៥០នាទី ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចលើស្ពានមិត្តភាពកម្ពុជាចិន ព្រែកក្តាម ចន្លោះគីឡូម៉ែត្រ១៥-១៦ ស្ថិតក្នុងភូមិព្រែកក្តាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
មុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BN-3543 បើកបរក្នុងទិសដៅពីលិចទៅកើត ដោយឈ្មោះ អែម វិរាជ ភេទ ប្រុស អាយុ១៩ឆ្នាំ រស់នៅ ភូមិបាភ្នំ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លុះពេលបើកបរមកដល់កន្លែងកើតហេតុ បានបើកឡើងវ៉ារថយន្ត១គ្រឿងនៅខាងមុខក្នុងទិសដៅស្របគ្នា ហើយក៏ជ្រុលចង្កូតចូលទៅចំណែកផ្លូវផ្ទុយទិសបុកជាមួយម៉ូតូ១គ្រឿងដែលកំពុងបើកបរច្រាស់ទិសគ្នាពីកើតទៅលិច ម៉ាកស៊ុយសាគីលែត ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1U-6627 បើកបរដោយឈ្មោះ ពេញ ផល្លា ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិចេតិយទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល (រងរបួសធ្ងន់) អ្នករួមដំណើរឈ្មោះ អ៊ុ និមល ភេទស្រី អាយុ២៤ឆ្នាំ រស់នៅ ភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល (រងរបួសស្រាល) អ្នករបួស ទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកពញាឮ ។
ចំណែកមូលហេតុ ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូហុងដាសេ១២៥ ពាក់ស្លាកលេខ1BN-3543 បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ វ៉ាជែងលើស្ពាន៕
មតិយោបល់