អនុវត្តតាមការណែនាំ របស់គណៈបញ្ជាការឯកភាពខេត្តសៀមរាប ដែលមានលោក ទៀ សីហា ជាប្រធានស្តីអំពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងមូលដ្ឋាន និងដោយមានការក្រើនរំឭក ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៥ខែ ឧសភាឆ្នាំ ២០១៩ វេលាម៉ោង០៩ និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្វាយដង្គុំ និងផ្នែកប្រឆាំងគ្រឿងញៀន ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។
តាមការអោយដឹង ពីលោកវរសេនីយ៍ត្រី ចែម ចំណាន អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀន បានអោយដឹថា ក្នុងកិច្ចសហប្រត្តិបត្តការនេះ ក្រុមការងារបាន ធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន០៩នាក់៖
១-ឈ្មោះ មុំ សារឿនហៅភ័ក្រភេទប្រុសឆ្នាំកំណើត ១៩៨៦ មុខរបរគ្មាន មានទីលំនៅ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)
២-ឈ្មោះ ជា បាតលិញ ភេទប្រុស ឆ្នាំកំណើត ១៩៩៩មុខរបរគ្មាន មានទីលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)
៣-ឈ្មោះវណ្ណ សិតធារ៉ា ភេទប្រុស ឆ្នាំកំណើត២០០០មុខរបរគ្មាន មានទីលំនៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)
៤-ឈ្មោះឈឿន មករាភេទប្រុស ឆ្នាំកំណើត១៩៩២មុខរបរគ្មាន មានទីលំនៅ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)
៥-ឈ្មោះ ចាំង គាតភេទប្រុស ឆ្នាំកំណើត១៩៩២មុខរបរគ្មាន មានទីលំនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុកនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)
៦-ឈ្មោះ ញឹក សីហាហៅភាពភេទប្រុស ឆ្នាំកំណើត ១៩៩៤មុខរបរគ្មាន មានទីលំនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (រក្សាទុក ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)
៧-ឈ្មោះ ឡេង ស្រីពេជ្រ ភេទស្រីឆ្នាំកំណើត២០០០ មុខរបរគ្មាន មានទីលំនៅ ភូមិទ្រាំង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)
៨-ឈ្មោះ ត្រា ច័ន្ទមុន្នីរ័ត្ន ភេទស្រី ឆ្នាំកំណើត២០០៣ មុខរបរគ្មាន មានទីលំនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)
៩-ឈ្មោះ ធឿន ចន្ថា ភេទស្រី ឆ្នាំកំណើត២០០៣ មុខរបរគ្មាន មានទីលំនៅ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)
វត្ថុតាងដកហូត
-ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន១១កញ្ចប់ ស្មើនឹងទម្ងន់ ៣,៧ក្រាម(ទាំងសំបក)
-ឧបករណ៍ ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង
ជនសង្ស័យ និងវត្ថុតាង ថ្ងៃទី១៦ខែ ឧសភាឆ្នាំ ២០១៩នេះ ត្រូវបាន នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់