កំពង់ចាមៈ យោងតាម គណនីហ្វេសប៊ុកOeng Bun បានឲ្យដឹងថា សូមជំរាបជូនសាធារណៈជន កុំយកគំរូតាមគាត់ឲ្យសោះ តែក៏សូមអធ្យាស្រ័យឲ្យគាត់ផងចុះ គាត់ទទួលស្គាល់កំហុសហើយ។
សូមរំលឹកថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ពេលមេឃកំពុងភ្លៀងខ្លាំង មានបុរសចំណាស់ម្នាក់ បានហែកចាក់សំរាមពីថង់ ចូលទឹកដែលកំពុងហូរចូលលូ ដែលអាចបង្កឲ្យមានការកកស្ទះលូ ទឹកលិចផ្លូវ និងអាចបណ្តាលឲ្យ ខូចហេដ្ឋារចនាសម្ព័ន្ធនានា ដោយមិនដឹងខ្លួន។
ថ្ងៃនេះរដ្ឋបាលក្រុងកំពង់ចាម ដែលដឹកនាំដោយលោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានអញ្ជើញ លោក ព្រុំ ធឿន អាយុ៦៣ឆ្នាំ ដែលបានចាក់សំរាមនោះ មកធ្វើកិច្ចសន្យាអប់រំលើកទី១ មិនឲ្យមានលើកក្រោយទៀតជាដាច់ខាត។
ព្រមទាំងបានផ្សព្វផ្សាយអំពីបរិស្ថានល្អ ទីក្រុងស្អាតរបស់ក្រុងកំពង់ចាម និងបញ្ជាំងស្លាយស្តីអំពីការអភិវឌ្ឍន៍នៃក្រុងកំពង់ចាមទាំងមូលជូនគាត់ទស្សនាទៀតផង៕
មតិយោបល់