ភ្នំពេញៈ រថយន្តម៉ាកឡិចស៊ីស៥៧០ មួយគ្រឿង កំពិតផ្នែកខាងមុខយ៉ាងដំណំ ខណៈពេលដែលកំពុងបើកបរក៏ស្រាប់តែមាន រថយន្តរបស់ស្ថានទូតមួយគ្រឿងបើកខាងមុខ រួចហើយអ្នកបើកបរជាន់ហ្រ្វាំងឈប់ ហើយអ្នកបើកបររថយន្តជាន់ហ្រ្វាំងមិនទាន់ ក៏ទៅបុកពីក្រោយ តែមិនបានរងការខូចខាតឡើយប៉ុន្តែដោះស្រាយគ្នាមិនត្រូវ ក៏សម្រេចបញ្ជូនបន្តទៅកាន់ការិយាល័យចរាចរណ៍ក្រុង។
ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តុបផ្សារសូរិយាម៉ល ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានរថយន្តម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខ CD 25-០១៥ ជារថយន្តរបស់ស្ថានទូត បានបើកក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ដែលជាចំណុចភ្លើងស្តុប និងភ្លើងពណ៌ខៀវនោះ។ មិនដឹងជាមូលហេតុអ្វីបុរសអ្នកបើករថយន្តរថយន្តរបស់ ស្ថានទូតក៏ស្រាប់តែបានជាន់ហ្រ្វាំងឈប់ ហើយរថយន្តម៉ាកឡិចស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY-8899 មួយគ្រឿងបើកមកពីក្រោយជាន់ហ្វ្រាំង មិនទាន់ក៏ទៅបុកពីក្រោយបណ្តាលឲ្យកំពិតមុខខ្លួនឯងតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្តទាំង ២គ្រឿងទៅដាក់លើចិញ្ចើមផ្លូវដើម្បីធ្វើការដោះស្រាយគ្នាអស់រយៈពេលជាច្រើនម៉ោងមិនត្រូវគ្នា ក៏បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកធ្វើការដោះស្រាលដោះស្រាយគ្នាជាបន្ត៕
មតិយោបល់