ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូគុបជ្រុង ជិះដោយក្មេងស្រីជាសិស្សសាលាម្នាក់ ស្លាប់យ៉ាងរន្ធត់!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បានបុកជាមួយជាម៉ូតូគុបជ្រុង ដែលកំពុងជិះដោយក្មេងស្រីសិស្សសាលាម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង២០នាទី ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិក្បាលដំរី ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីបង្កឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ​ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0792 បើកបរពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក គុបជ្រុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CV-2334 ដែលកំពុងបើកបរដោយក្មេងស្រី ឈ្មោះ លីន ដា​ អាយុ១៦ឆ្នាំ ជាសិស្សសាលា រងរបួសធ្ងន់តែសំណាងអាក្រក់ បែរជាដាច់ខ្យល់ស្លាប់នៅនឹងកន្លែងតែម្តង៕

មតិយោបល់