ព្រះសីហនុៈ នៅវេលាម៉ោង ៥ និង០០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូកង់បីឥណ្ឌារបស់ក្រុមហ៊ុន Pass Apps បុកប៉ះជាមួយជើងទម្ររថយន្តស្ទូច ត្រង់ចំណុចកែងតុលាការចាស់ក្រុងព្រះសីហនុ បណ្ដាលឲ្យអ្នកបើករងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹង។
ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ ដើម្បីវាស់វែង និងធ្វើកំណត់ហេតុ ចាត់ការតាមនិតិវិធី៕




មតិយោបល់