ព័ត៌មានជាតិ

បុរសម្នាក់ ខឹងអ្នកនៅផ្ទះជាមួយរើអីវ៉ាន់ខ្លួន យកបន្ទះឈើ វាយគេបណ្ដាលរបួសបែកក្បាល នៅបុរីសម្បត្តិមានហេង៣

ភ្នំពេញ: សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនា ប្រព្រឹត្តិកាលពីម៉ោង២២ និង៣០នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ នៅផ្ទះលេខ៣១ (បុរីសម្បត្តិមានហេង៣) ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ជនរងគ្រោះឈ្មោះ រ៉ា ទិត្យសីហា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ រងរបួស។
ជនសង្ស័យឈ្មោះ សរ ពេជ្រពណ្ណរាយ៍ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ (មានប្រើប្រាស់គ្រឿងញៀន)។

ដំណើររឿង៖ មុនកើតហេតុជនរងគ្រោះ និងជនសង្ស័យ ស្នាក់នៅចំណុចកើតហេតុ ជាមួយគ្នា ពេលនោះ ជនសង្ស័យ ក៏បានប្រាប់ជនរងគ្រោះ កុំរើកកាយ សម្ភារ:របស់ខ្លួន! បន្ទាប់មកជនសង្ស័យ ក៏ចេញទៅទិញស្រាបៀរផឹកអស់០១កំប៉ុង ត្រលប់មកវិញ ស្រាប់តែឃើញជនរងគ្រោះ កំពុងរើកកាយ សម្ភារ:របស់ខ្លួន ជនសង្ស័យខឹង ក៏យកបន្ទះឈើ វាយជនរងគ្រោះបែកក្បាលតែម្ដង។

ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះដល់ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ រីឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំទៅ ព្យាបាលនៅគ្លីនិចឯកជនក្នុងភូមិ៕

មតិយោបល់