ព័ត៌មានជាតិ

កុមារាម្នាក់ មើលរឿងអាសអាភាស រហូតកើតតណ្ហាចាប់រំលោភកុមារីអាយុ៤ឆ្នាំ!

ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់អាយុ១២ឆ្នាំ យកមកសាកសួរនាំ បន្ទាប់ពីបានទទួលពាក្យបន្តឹងថាកុមារាដែលជាជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភទៅកុមារីអាយុ៤ឆ្នាំម្នាក់។

ហេតុការណ៍នេះកើតហេតុឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចបន្ទប់ជួលអត់លេខ ស្ថិតក្នុងភូមិទី២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

កុមារាដែលជាជនសង្ស័យត្រូវសមត្ថកិច្ចខ្លួនខាងលើមានអាយុ១២ឆ្នាំ រៀននៅសាលាបឋមសិក្សាបឹងសាឡាង។ ចំណែកឯកុមារីរងគ្រោះមានអាយុ៤ឆ្នាំ ស្នាក់នៅជាក្រុមគ្រួសារ។

បើកតាមសម្តីស្ត្រីម្នាក់ដែលត្រូវជាយាយរបស់កុមារីរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថាពួគាត់បានមកស្នាក់នៅកន្លែងកើតហេតុអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ហើយជារៀងរាល់ថ្ងៃពេលដែលគាត់និងឪពុកម្តាយរបស់កុមារីរងគ្រោះចេញទៅលក់ផ្លែឈើនៅផ្សារដើមគអស់ គឺបានទុកកុមារីរងគ្រោះឲ្យលោកតាដែលពិការជើងនិងមានជំងឺទឹកនោមផ្អែមប្រចាំកាយមើលថែនៅឯផ្ទះ។ លុះមុនពេលកើតហេតុ ពួកគាត់ក៏បានត្រឡប់មកពីលក់ផ្លែឈើនៅផ្សារដើមគរវិញ លុះដល់វេលាកើតហេតុលោកយាយរបស់កុមារីរងគ្រោះក៏បាននាំកុមារីរងគ្រោះទៅងូតទឹក ហើយខណៈដែលកំពុងតែងូតទឹកកុមារីរងគ្រោះក៏ចេះតែស្រែថាឈឺត្រង់ប្រដាប់ភេទ។ បន្ទប់មកលោកយាយរបស់កុមារីរងគ្រោះក៏បានចាប់កុមារីរងគ្រោះពិនិត្យមើលត្រង់ប្រដាប់ភេទក៏ឃើញមានស្នាមដាក់រលាត រួចក៏បាននាំទៅចៅស្រីដែលជាកុមារីរងគ្រោះជា២ទៅ៣ដង ហើយកុមារីរងគ្រោះក៏បានរៀបរាប់ប្រាប់ទៅលោកយាយរបស់ខ្លួនថា កុមារាដែលជាជនសង្ស័យខាងលើបានចាប់រំលោភនាងកាលពីថ្ងៃមិញ។

ប្រភពដដែលបន្តទៀតថាបន្ទាប់ពីចៅស្រីដែលជាកុមារីរងគ្រោះបានរៀបរាប់ដឹងសាច់រឿងប្រាប់ហើយក៏បានរាយការណ៍ជូនមេភូមិក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងភ្លាមៗតែម្តង។ ដោយឡែកកុមារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅយកទៅមន្តីរពេទ្យសម្ភពក្រុងធ្វើការពិនិត្យ ដោយខាងមន្ទីរពេទ្យមិនបានចេញលិទ្ធផលមកក្រុមគ្រួសាររបស់កុមារីជនរងគ្រោះនោះទេដោយប្រាប់រងចាំសមត្ថកិច្ចឬមានតិការពីតុលារការទើបអាចប្រគល់លិទ្ធផលត្រួតពិនិត្យនេះបាន។

បើតាមសម្តីពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបន្ទាប់ពីធ្វើការសាកសួរនាំទៅលើកុមារាដែលជាជនសង្ស័យខាងលើរួចមក ក្មេងជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិជាបានធ្វើសកម្មភាពរំលោភទៅលើកុមារីរងគ្រោះខាងលើពិបាកមែន។ ដោយកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃកើតហេតុរូបគេនិងក្មេងជាច្រើនអ្នកទៀតរួមទាំងកុមារីរងគ្រោះបានលេងបាយលុកបាយឡរ នៅខាងមុខបន្ទប់ជួលដែលជាកន្លែងកើតហេតុ។ លុះមួយស្ទុះក្រោយមករូបគេក៏បានដើរចូលទៅក្នុងបន្ទប់ជួលរបស់រូបគេ ខណៈដែលឪពុកម្តាយចេញទៅធ្វើការអស់ ពេលនោះកុមារីរងគ្រោះក៏បានដើរចូលទៅតាមរូបគេដល់ក្នុងបន្ទប់ ភ្លាមនោះកុមារាដែលជាជនសង្ស័យក៏ចាប់អោបកុមារីរងគ្រោះ ហើយស្រាតខោរបស់នាងរួចផ្តួលនាងទៅនិងឥដ្ឋការ៉ូ ហើយក៏បានធ្វើការចាប់រំលោភទៅលើកុមារីរងគ្រោះតែម្តង ប៉ុន្តែមិនបានសម្រេចនេះទេរួចក៏នាំកុមារីរងគ្រោះចេញពីក្នុងបន្ទប់របស់គេវិញទៅ។ ហើយចំពោះមូលហេតុដែលបណ្តាលឲ្យរូបគេកើតមានកាមតណ្ហាចាប់រំលោភទៅលើកុមារីរងគ្រោះខាងលើនោះ គឺព្រោះតែរូបគេបានចូលទៅលេងហ្គេមនៅក្នុងណេតមួយកន្លែងដែលនៅជិតនិងកន្លែងដែលគេស្នាក់នៅ ហើយគេតែងតែបើកមើលរឿងអះអាភាសជាច្រើនដងរហូតកើតមានតណ្ហា ឈានទៅដល់ការចាប់រំលោភកុមារីរងគ្រោះតែម្តងទៅ។

ក្រោយពេលកើតហេតុក្រុមគ្រួសាររបស់កុមារីរងគ្រោះបានទៅធ្វើការដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលបឹងសាឡាង។ បច្ចុប្បន្នកុមារាដែលជាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាបាលបឹងសាឡាងកសាងសំណុំរឿងបញ្ចូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការបន្ត៕

មតិយោបល់