ភ្នំពេញៈ បុរសវ័យកណ្ដាលម្នាក់បើករថយន្ត CRV មួយគ្រឿង បោះពួយយ៉ាងលឿន ហើយបានរេចង្កូតទៅបុករបាំងថ្មពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ និងបាក់ទ្រូងផ្លូវអស់៣កង់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃច័ន្ទទី១១ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចខាងជើងរង្វង់មូលព្រះនរាយណ៍ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់Post Newsថា នៅមុនពេលកើតហេតុ គេឃើញបុរសវ័យប្រហែល៥០ឆ្នាំម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក CRV ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AA-9869 ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ រេចង្កូតទៅបុកទ្រូងផ្លូវពេទទំហឹងតែម្ដង បណ្តាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បើកទៅមុខលែងរួច និងបណ្ដាលអោយអ្នកបើកបរថយន្ត រងរបួសធ្ងន់ផុងថ្ងាស ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌមានជ័យ ឲ្យចុះមកធ្វើការវាស់វែងស្ទូចយករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
មតិយោបល់