ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បើកបញ្ច្រាសផ្លូវ បុកជាមួយម៉ូតូជិះដោយប្រុសស្រី២នាក់ រងរបួសធ្ងន់

ភ្នំពេញ: រថយន្តមិនចាំម៉ាកមួយគ្រឿង បានបើកបញ្ច្រាសផ្លូវបានបុកគ្នាជាមួយម៉ូតូសង់កូរ៉េ ជិះដោយប្រុសស្រី២នាក់ រងរបួសធ្ងន់ ម៉ូតូខូចខាតយ៉ាងដំណំ កំពប់ផ្លែមានរាយប៉ាយពេញផ្លូវ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៥៩៨ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តដែលបើកបញ្ច្រាសផ្លូវមិនត្រូវបានស្គាល់ម៉ាកនោះទេ។ ម៉ូតូម៉ាកសង់កូរេពណ៌ក្រហមពាក់ស្លាកលេខ ញ2687ភព1 ជិះដោយប្រុសស្រី២នាក់របួសធ្ងន់។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅ មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងខាងលើ ជិះដោយប្រុសស្រី២នាក់មានដឹកផ្លែឈើផង តាមផ្លូវ៥៩៨ក្នុងទិសដៅពីត្បូងទៅជើង តាមទិសអទិភាព ខណ:មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមិនចាំម៉ាកខាងលើបើកបញ្ច្រាសទិសដៅចរាចរណ៍ពីជើងទៅត្បូងខាងកើតទ្រូងផ្លូវ ជ្រុលបុកគ្នាពេញទំហឹងបណ្តាលឲ្យប្រុសស្រី២នាក់រងរបួសធ្ងន់ម៉ូតូដាច់កង់មុខផ្លែឈើកំពប់រាយប៉ាយពេញផ្លូវ។ ចំណែករថយន្តក្រោយពីកើតហេតុភ្លាមបានបត់ទៅជើងបើកខាងលិចទ្រូងផ្លូវបញ្ច្រាសទិសដៅចរាចរណ៍គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុជនរងគ្រោះប្រុសស្រីខាងលើត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យពន្លឺ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានមកធ្វើការវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍ទួលសង្កែទី២បណ្តោះអាសន្ន៕

មតិយោបល់