ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ត្រាំ និងលោក ​គីម ចាប់ផ្ដើមជំនួបជាផ្លូវការហើយ នៅសិង្ហបុរី

សិង្ហបុរីៈ ទីបំផុតមេដឹកនាំអាមេរិក និងមេដឹកនាំកូរ៉េខាងជើង បានចាប់ផ្ដើមជំនួបចរចាជាផ្លូវការហើយ ជាមួយការចាប់ដៃគ្នាទៅវិញទៅមក នៅពីមុខបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ពិភពលោក។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

កិច្ចកំពូលជាប្រវត្តិសាស្ត្រអាមេរិក-កូរ៉េខាងជើង ​បានចាប់ផ្ដើមប្រព្រឹត្តទៅនៅម៉ោង៩ ព្រឹកនេះ (ម៉ោងនៅសិង្ហបុរី) នៅឯសណ្ឋាគារ Capella លើកោះ Sentosa ។

សម្រាប់ជំនួបកំពូលនេះ នឹងផ្ដោតសំខាន់លើការលុបបំបាត់អាវុធនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង ជាថ្នូរនឹងការទទួលបានសម្បទានសេដ្ឋកិច្ច រួមទាំងការធានាសន្តិសុខ​​ជាអចិន្ត្រៃយ៍ នៅលើឧបទ្វីបកូរ៉េ ក៏ដូចជាបញ្ហាមួយចំនួនទៀត ពីសំណាក់អាមេរិក៕

មតិយោបល់