ភ្នំពេញៈ រថយន្តលក់ទឹកកកអនាម័យគ្រប់ប្រភេទមួយគ្រឿង បានបើកទៅដឹកទឹកកក ស្រាប់តែបែកកង់មុខខាងឆ្វេង ក៏រ៉េចង្កូតធ្លាក់ប្រឡាយ បណ្ដាលឲ្យខូចខាតរថយន្ត តែសំណាងល្អមិនបងហកគ្រោះថ្នាក់ដល់ជីវិតចំពោះតាកុងទ្បើយ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេកាម៉ោង៤ទៀបភ្លឺថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ១៥១ ភូមិធំសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តរងគ្រោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកណ្តាល2A 5403 អ្នកបើកមិនត្រូវបានបញ្ចេញឈ្មោះនោះទេ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានបើកតាមបណ្តោយផ្លូវ១៥១ ទិសដៅពីលិចទៅកើត បំណងទៅដឹកទឹកកកអនាម័យ ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានបែកកង់មុខខាងឆ្វេង ទើបបណ្តាលឲ្យរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកតែម្តង ដោយរថយន្តខូចខាតកំណាត់មុខយ៉ាងដំណំ។
ក្រោយកើតហេតុអ្នកបើករថយន្ត បានទាក់ទងរថយន្តស្ទូចមកស្ទូចរថយន្ត ដើម្បីយកទៅជួសជុលដោយខ្លួនឯង៕
មតិយោបល់