ព័ត៌មានជាតិ

​បុរសម្នាក់ ញៀនថ្នាំវង្វេងស្មារតីចងកសម្លាប់ខ្លួន!..

កណ្តាលៈ លោកអធិការស្រុកអង្គស្នួល បានប្រាប់ Post News ថា នៅវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ មានករណី‌បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅចំណុចរោងចំបើងផ្ទះជនរងគ្រោះនៅក្នុងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ‌ឈ្មោះ ស៊ិម សិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ នៅភូមិឃុំកើតហេតុ បានចងកនឹងខ្សែអង្រឹងប្រវែង៤ម៉ែត(អត់ទាន់មានប្រពន្ធ)។

តាមកាសួរបំភ្លឺរបស់ឪពុកឈ្មោះ សុន ស៊ិម ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរ កសិករ បានឲ្យដឹងថា មុនពេលជនរងគ្រោះស្លាប់ កន្លងមកជាមនុស្សញៀនថ្នាំវង្វេងវង្វាន់ស្មារតីរហូត ហើយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ពេលល្ងាចបានទិញស្រាថ្នាំ១លីត្រមកផឹក រួចក៏ចូលដេកនៅម៉ោងប្រហែល៩និង២០នាទីយប់ នៅគ្រែក្រោមផ្ទះទៅ។ លុះភ្លឺប្រហែលម៉ោង៥និង៣០នាទី ឪពុកភ្ញាក់ពីដេកក៏ដើរមករោងចំបើងយកចំបើងឲ្យគោស៊ីក៏ឃើញកូនចងកស្លាប់បាត់ទៅហើយ។

ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យហេតុស្រុកអង្គស្នួលមកដល់កន្លែងកើតហេតុ ដោយចូលរួមពីលោក ក្រុមប្រឹក្សាឃុំគ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍ នឹងឪពុកម្តាយបងប្អូន បានធ្វើការពិនិត្យ ជនរងគ្រោះ ពិតជាស្លាប់ដោយសារចងក។

ចំពោះសាកសពបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់