បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ ចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទំនិញដែលកំពុងដាក់តាំងលក់នៅ តាមផ្ទះ តាមម៉ាត ដែលស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល យើងបានដកហូតទំនិញ ដែលហួសកាលបរិច្ឆេទ កំប៉ិត ប៉ោង ច្រេះ ខូចគុណភាព បានមួយចំនួន ដូចជា ទឹកផ្លែឈើ ទឹកដោះគោខាប់ ភេសជ្ជៈ ចាហ៊ួយ ស្ករគ្រាប់ អាស៊ីតអាសេទិច(ដែលភាគច្រើនប្រជាពលរដ្ឋយកទៅប្រើប្រាស់ធ្វើជាទឹកខ្មេះ) សរុប ២២កំប៉ុង ៤ដប និង១៥កញ្ចប់ ស្មើរនិង១៧គីឡូក្រាម៕
មតិយោបល់