ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ​ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ១និង១៥នាទី រសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវក្រាលកៅស៊ូខេត្ត ចំណុចផ្លូវបំបែកខាង ក្រោយរោងចក្រ(M.V) ឈាងខាងត្បូង ក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងដំណើរទិសដៅខ្វែងគ្នា ដោយរថយន្តបើកបរពីទិស កើតទៅលិច និងម៉ូតូបើកបរជិះគ្នា២នាក់ ពីទិសត្បូងទៅជើង បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ៕

មតិយោបល់