ព័ត៌មានសុខភាព

ស្ត្រីទទួលទានមីកញ្ចប់ អាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងជាបុរស

ការស្រាវជ្រាវមួយដែលធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសកូរ៉េខាងត្បូងបានបង្ហាញថា ចំនួនមីកញ្ចប់ត្រូវបានគេប្រើប្រាស់ច្រើនជាងគេបំផុត នៅទូទាំងពិភពលោក ហើយមានមនុស្សប្រមាណជា ១០,៧០០នាក់ ដែលមានអាយុចាប់ពី ១៩ ដល់៦៤ឆ្នាំចូលចិត្តខ្លាំងបំផុត។

ប៉ុន្តែអ្វីដែលគួរឲ្យព្រួបារម្ភនោះ អ្នកជំនាញបានរកឃើញទៀតថា ការញ៉ាំមីកញ្ចប់ អាចបង្កើនហានិភ័យនៃជំងឺមេតាប៉ូលីស។ ជំងឺនេះទាក់ទងទៅនឹងជំងឺសម្ពាធឈាមខ្ពស់ កូលេស្តេរ៉ុល ជាតិស្ករខ្ពស់ ហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។ ផលប៉ះពាល់ទាំងនេះ កើតមាននៅលើមនុសស្រី ច្រើនជាងមនុស្សប្រុស។

ស្ត្រីដែលទទួលទានមីកញ្ចប់ ចំនួន២ដងក្នុងមួយសប្តាហ៍ អាចប្រឈមនឹងហានិភ័យជំងឺមេតាប៉ូលីស រហូតដល់ ៦៨ភាគរយ នេះដោយសារតែមីកញ្ចប់ មានផ្ទុកសូដ្យូមខ្ពស់។

ការសិក្សាផ្សេងទៀតដោយអ្នកជំនាញនៅសាកលវិទ្យាល័យ Harvard បានរកឃើញដែរថា ការទទួលទានមីកញ្ចប់ ធ្វើឲ្យក្រពះពិបាកក្នុងការរំលាយ ដោយសារតែវាត្រូវបានគេសារធាតុគីមីដែលធ្វើឲ្យសរសៃស្វិត ទុកបានយូរ និងមានរសជាតិឆ្ងាញ់។

ម្យ៉ាងវិញទៀត មីកញ្ចប់ គ្មានតម្លៃអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់រាងកាយនោះទេ ដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះទន់ខ្សោយ បើទទួលទានញឹកញាប់ពេក។ ប៉ុន្តែប្រសិនបើអ្នកទទួលទាន មួយទៅពីរដងក្នុងមួយខែ វាគ្មានអ្វីបញ្ហាអ្វីកើតឡើងនោះទេ៕

ដកស្រង់ពី៖ soha

មតិយោបល់