កំពង់ចាម: ករណីដុតកុដិព្រះសង្ឃ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានបង្រ្កាបកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានលោក នៅ យ៉ារ័ត្ន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៧៦៤ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទធ្វើឲ្យខូចខាតដល់បូនីយដ្ឋានសាលា (ដុតកុដិព្រះសង្ឃ) ដែលប្រព្រឹត្តកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចវត្តក្រូចសើច ស្ថិតនៅភូមិក្រូចសើច ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ជនជាប់ចោទឈ្មោះ យន់ ភាព ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីកន្លែងកំណើត និងអាស័យដ្ឋានបច្ចុប្បន្ននៅភូមិឃុំកើតហេតុ ។
បច្ចុប្បន្នជនជាប់ចោទ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម ស្របតាមបញ្ញត្តិច្បាប់ មាត្រា៥១០ នៃក្រមព្រហ្មទណ្ឌ៕
មតិយោបល់