កំពតៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បានបើកមកបុករះម៉ូតូលោកតា វ័យចំណាស់ម្នាក់បណ្តាលឲ្យស្លាប់ រួចបន្តផ្លោងបុកចូលទៅក្នុងផ្ទះប្រជាពលរដ្ឋបន្ថែមទៀតទើបអស់ល្បឿនទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង២៨នាទី ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចគីឡូម៉ែត្រលេខ១១៩ ផ្លូវជាតិលេខ៣អា ពីកំពតទៅភ្នំពេញ ភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត៕


មតិយោបល់