ព័ត៌មានជាតិ

ផឹកស្រាជាមួយមិត្តភក្តិ រួចចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួន​ ចោលកូននិងប្រពន្ធ

កណ្ដាលៈ បុរសម្នាក់គិតខ្លីសម្រេចចិត្តចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួន ចោលកូនស្រី៣នាក់ និងប្រពន្ធ ដោយមិនដឹងមូលហេតុ ហេតុការណ៍នេះកើតឡើងនៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦។

ករណីធ្វើអត្តឃាតនេះ សមត្ថកិច្ចបានលើកឡើងថា បុរសម្នាក់គិតខ្លីសម្រេចចិត្តចង.ក នេះកើតឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ កាលពីវេលាម៉ោង២ រំលងអធ្រាត នៅចំណុច ភូមិត្បូងដំរី ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ មានឈ្មោះ សេងលី ស៊ីនួន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូរថយន្ត មានទីលំនៅភូមិ ឃុំ កើតហេតុ មានប្រពន្ធឈ្មោះ ឆុំ ស្រីនី អាយុ២៩ឆ្នាំ មានកូនស្រី៣នាក់ ។

សមត្ថកិច្ច បានបន្តទៀតថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះបានអង្គុយផឹកស្រា ជាមួយឈ្មោះរាជ និងមិត្តភក្តិបីនាក់ទៀត នៅក្រោមផ្ទះរបស់ឈ្មោះសេងលី ស៊ីណាត ត្រូវជាបងស្រីរបស់ខ្លួន ។ រហូតដល់វេលាម៉ោង១០យប់ថ្ងៃដដែរនេះ ជនរងគ្រោះនិងមិត្តភក្តិក៍ឈប់ផឹកស្រា ចេញទៅផ្ទះរៀងខ្លួន ចំណែកជនរងគ្រោះ ដេកនៅក្រោមផ្ទះ ម្នាក់ឯង រីឯប្រពន្ធកូន និងបងស្រីដេកនៅលើផ្ទះ។ លុះមកដល់ម៉ោង២រំលងអធ្រាត ចូលដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ មិនឃើញជនរងគ្រោះឡើង ទៅដេកលើផ្ទះជាប្រពន្ធនោះទេ ដល់ព្រឹកឡើងគាត់បានចុះពីលើផ្ទះមករក ស្រាប់តែឃើញឈ្មោះ សេងលី ស៊ីនួនចង.ក និងក្រមាភ្ជាប់និងមែកស្វាយ បណ្តាលឲ្យស្លាប់បាត់ហើយ ។

ក្រោយមកកម្លាំងសមត្ថកិច្ចផ្នែកជំនាញ បានចុះពិនិត្យ សាកសពពុំមានស្លាកស្នាមអ្វី កត់សំគាល់ឡើយ ។ ករណីស្លាប់នេះ ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនពិតប្រាកដមែន ៕

ធ្វើអត្តឃាតសម្លាប់ខ្លួន (1)ធ្វើអត្តឃាតសម្លាប់ខ្លួន (2)ធ្វើអត្តឃាតសម្លាប់ខ្លួន (3)ធ្វើអត្តឃាតសម្លាប់ខ្លួន (4)ធ្វើអត្តឃាតសម្លាប់ខ្លួន (5)ធ្វើអត្តឃាតសម្លាប់ខ្លួន (6)ធ្វើអត្តឃាតសម្លាប់ខ្លួន (7)

មតិយោបល់