ព័ត៌មានជាតិ

ទីផ្សារការងារ​កើន​ឡើង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​

ទីផ្សារការងារ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​បាន​កើនឡើង​ខ្លាំង​នៅក្នុង​រយៈពេល​១១​ខែ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការបង្កើត​ទីផ្សារ​ការងា​រ ជាពិសេ​សម្រាប់​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ ដោយ​ផ្ដោត​សំខាន់​ទៅលើ​វិស័យ​កសិកម្ម​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​រដ្ឋាភិបាល​បានបង្ហាញ​ឲ្យដឹង​កាលពី​ថ្ងៃ​ពុធ កន្លងទៅ​។​

​ចំនួន​សរុប​នៃ​មនុស្ស​ដែល​មាន​ការងារ​បាន​កើនឡើង ៤៣២.០០០ ដែល​កាលពី​ខែសីហា​មាន​ចំនួន ២៥,២៩​លាន​នាក់ ដែល​វា​ជា​កំណើរ​មួយ​ខ្ពស់​នៅក្នុង​រយៈពេល ១១​ខែ​។ នេះ​បើ​យោង​តាម​ស្ថិតិ​ដែល​បាន​បង្ហាញ​ពី​រដ្ឋាភិបាល​។​

​គម្រោង​ការងារ​របស់​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យមាន​ប្រសិទ្ធិភា​ព ហើយ​ភាគច្រើន​នៃ​គម្រោង​ដែល​រដ្ឋាភិបាល​បាន​បង្កើត​គឺ​សំដៅលើ​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ ដែល​វា​បាន​ចាប់ផ្ដើម​អនុវត្ត និង​ដំណើរការ​បាន​ល្អ​កាលពី​ខែ​កក្កដា​។ នេះ​បើ​យោង​តាម​ក្រសួង​យ​យុទ្ធសាស្ត្រ និង​ហិរញ្ញវត្ថុ​បានឲ្យ​ដឹង​នៅក្នុង​របាយការណ៍​។​
​តួលេខ​នៃ​ការងារ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផលិតកម្ម​ការធ្លាក់ចុះ​បន្តិច ស្រប់ពេល​ដែល​ការងារ​នៅក្នុង​វិស័យ​សេវាកម្ម​កើនឡើង​៕

data

មតិយោបល់