កណ្តាល:ប្រជាពលឃុំរដ្ឋកោះអន្លង់ចិន សំណូមពរអាជ្ញាធរពិសេសអភិបាលខេត្តមេត្តាពិនិត្យលើការរើសអើងមិនដឹកចម្លងសពនេះផង ព្រោះពួកគាត់មានការពិបាកណាស់នៅពេ លដែលមានសាច់ញាតិស្លាប់ត្រូវដឹកទៅធ្វើបុណ្យនៅលំនៅដ្ឋាន។
ជាក់ស្តែងកាលពីថ្ងៃទី១៥ មករា ២០១៧ នេះ សពស្ត្រីម្នាក់ស្លាប់ដោយគ្រោះថ្នាក់ច រាចរណ៍ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យដឹក មកដល់ត្រូវបានអ្នកបើកទូកដរបដិសេធន៍ មិនព្រមឱ្យឡានដឹកសពនោះឆ្លងឡើយ ដោយនិយាយថា ថៅកែរបស់គេមិនឱ្យចម្លងទេ ដោយទុកចោលជាង២ម៉ោង ទាល់តែក្រុមអ្នកសារព័ត៌មានចុះទៅដល់ថត និងសួរនាំទើបព្រមឱ្យរថយន្តដឹកសពបើកចុះទូកដរ។
នាង ឌី ស្រីឡា បានប្រាប់ថា កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៥ មករា ២០១៧ ម្តាយរបស់នាងបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅឯសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួចក៏បានដឹកតាមឡានសាមុយ ដើម្បីយកមកធ្វើបុណ្យនៅផ្ទះ។ នៅពេលម កកំពង់ដរព្រែកតាព្រីង ស្រាប់តែអ្នករត់ទូកដរបដិសេធន៍មិនឱ្យឡានចុះដរដាច់ខាត់ ដោយនិយាយថា ថៅកែរបស់គេមិនឱ្យចម្លងសពទេ គឺបង្អក់ទុករហូតជាង២ម៉ោងទើប ប្រាប់ថាទាល់តែរកអាចារ្យមកសែនព្រេនឱ្យគេ និងនគរបាលធ្វើកោសល្យវិច្ឆ័យសិនទើប គេព្រមឱ្យឡានចុះ ហើយរហូតម៉ោងជាង៣រសៀលទើបព្រមចម្លង។
លោក សាវឿន វណ្ណថា អ្នកបើករថយន្តសាមុយរបស់ការិយាល័យប្រតិបត្តិខណ្ឌព្រែ កព្នៅ ដែលដឹកសពខាងលើ បានអះអាងថា លោកមិនដែលជួបប្រទះកំពង់ដរណាដូចជាកំពង់ដរនេះទេ។
ពេលដឹកសពមកដល់ មិនឱ្យឡានចុះហើយក្រោយមកប្រាប់ឱ្យសែនព្រេន និងនិយាយថាទាល់តែនគរបាលធ្វើកោសល្យវិច្ឆ័យរួចរាល់ គឺទុកមិនឱ្យឆ្លងរាប់ម៉ោង ធ្វើឱ្យ រាំងស្ទះដល់ការងាររបស់លោកថែមទៀតផង។ ករណីនេះ យើងមិនអាចសុំការស្រាយបំភ្លឺពីសំណាក់ ថៅកែទូកដរឈ្មោះ យៀន សូ រិយ៉ា បានទេ ប៉ុន្តែ លោក យិត សៀកឡេង ដែលជាបងថ្លៃ បានចេញមុខមកពន្យល់ថា តា មពិតយើងមិនមែនមិនចម្លងនោះទេ។
ដោយគ្រាន់តែសុំឱ្យគ្រួសារសពរៀបចំសែនព្រេនជំ នាងទូកជាមុនសិនប៉ុណ្ណោះ ហើយលោកអធិការបានប្រាប់ថា ចាំទុកធ្វើកោសល្យវិច្ឆ័យសិ នទើបឱ្យចម្លង បានជាតំអក់ទុកដូច្នេះទៅ។ ជាមួយហ្នឹងការលើកឡើងនេះ លោកវរៈសេនីយន៍ឯក សេង សុជាតិ អធិការនគរបា លស្រុកស្អាង បានឆ្លើយតបថា លោកពុំបានបញ្ជារឱ្យឃាត់សពនោះទុកធ្វើកោសល្យវិច្ឆ័យនោះទេ ព្រោះជាករណីគ្រោះថ្នាក់ចរាចរណ៍។ ចំណែកឯប្រជាពលរដ្ឋ ដែលចោមរោមមើល បាននាំគ្នានិយាយថា នេះមិនមែនជាលើកទី១នោះទេ ដែលម្ចាស់ទូកដរនេះធ្វើដូច្នេះ គឺយូរមកហើយ ឱ្យតែសពគឺគេបដិសេធន៍មិនព្រមចម្លងដាច់ខាត។ ជាហេតុធ្វើឱ្យពួកគាត់ដែររស់នៅលើកោះមានការលំបាកណាស់ នៅពេលដែលមានសាច់ញាតិស្លាប់ ត្រូវដឹកយកមកធ្វើបុណ្យនៅផ្ទះ គឺត្រូវជួលទូកគេដឹកក្នុ ងតម្លៃថ្លៃ ហើយក៏សូមឱ្យអាជ្ញាធរ ជាពិសេសលោកអភិបាលខេត្ត មេត្តាជួយពិនិត្យលើករណីថៅកែទូកដរ មិនព្រមដឹកចម្លងសពនេះផង! ឬមួយក៏ច្បាប់កំណត់ថា មិនឱ្យចម្លងស ព?
ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=ZmV9gkAnacY&feature=youtu.be
https://www.youtube.com/watch?v=oMRADSbfZIk&feature=youtu.be
https://www.youtube.com/watch?v=SpZE9nyMLg4&feature=youtu.be
https://www.youtube.com/watch?v=jqCgwFIr2uM&feature=youtu.be
https://www.youtube.com/watch?v=EZoBoGXeL2I&feature=youtu.be
https://www.youtube.com/watch?v=VEfysbHt0QM&feature=youtu.be
មតិយោបល់