ព័ត៌មានជាតិ

បុរសម្នាក់ កាត់ឈើមិនប្រយ័ត្ន ដួលសង្កត់លើស្លាប់នៅនឹងកន្លែង!..

ស្ទឹងត្រែង: កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ កាត់ឈើប្រភេទប្រទាល និងម៉ាស៊ីនរណារយន្ត ដើម្បីផែរគ្រឿងផ្ទះ ដួលសង្កត់ពីលើ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជនរងគ្រោះមានឈ្មោះ សាម សារឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី សព្វថ្ងៃមកស្នាក់នៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ រួចប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់