បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្តធុនធំដឹកក្របីជាង៤០ក្បាល នាំចូលពីថៃ ប្រុងលោតឆ័ត្រមិនបានបង់ពន្ធគយ និងរដ្ឋករឃាត់ឲ្យបង់ពន្ធនៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៥ស្ថិតភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
មន្ត្រីគយនិងរដ្ឋករក្រសួងបានប្រាប់ថា រថយន្តដែលដឹកសត្វក្របីម៉ាក់ហ៊ីណូពាក់ស្លាក់លេខស្វាយរៀង 3A-0750 បានដឹកសត្វក្របីជាង៤០ក្បាលដែលនាំចូលពីប្រទេសថៃ ហើយបំណងនាំទៅខេត្តស្វាយរៀងជាប់ព្រំប្រទល់វៀតណាម ។ ដោយមានការសង្ស័យមន្ត្រីគយនិងរដ្ឋាករក្រសួង ប្រចាំខេត្តបន្ទាយមានជ័យ ឃាត់ធ្វើការសាកសួរ គឺសត្វក្របីដែលនាំចូលពីថៃនេះមិនបានបង់ពន្ធគយនិងរដ្ឋាករចូលរដ្ឋឡើយ ។
មន្ត្រីរូបនោះបានបញ្ជាក់ថា តែម្ចាសរថយន្តដឹកសត្វក្របីនាំចូលពីថៃសត្វក្របីនេះជារបស់ក្រុមហ៊ុនឈ្មោះអីមិនបានដឹងច្បាស់ទេព្រោះគាត់គ្រាន់តែស៊ីឈ្នួលបើករថយន្តដឹកឲ្យគេតែប៉ុណ្ណោះ ហើយមានច្បាប់នាំចូលតែមិនមានច្បាប់បងពន្ធគយនិងរដ្ឋាករ ទើបឃាត់អោយបង់ពន្ធចូលរដ្ឋទើបបានដោះលែង ។
ទាក់ទិន្នមន្ត្រីគយនិងរដ្ឋការក្រសួង ឃាត់រថយន្តដឹកក្របីនាំចូលពីថៃអ្នកយកព័ត៌មានបានព្យាយាមសាកសួរព័ត៌មានពីអ្នកបើកបររថយន្តដឹកសត្វក្របីដែរ តែមិនបានប្រាប់ឲ្យបានដឹងឡើយហើយមន្ត្រីជំនាញបានបញ្ជាក់ថា សត្វក្របីដែលត្រូវបានមន្ត្រីគយនិងរដ្ឋាករឃាត់នេះ គឺមានច្បាប់ជារបស់ក្រុមហ៊ុនតែមិនបានបង់ពន្ធគយនិងរដ្ឋករតែប៉ុណ្ណោះ ៕
មតិយោបល់