ព័ត៌មានជាតិ

បុរសវិកលចរិតម្នាក់ ត្រូវរថយន្តកិនខ្ទេចខ្លួន ស្លាប់យ៉ាងរន្ធត់

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បានកិនបុកនិងបុរសវិកលចរិតម្នាក់ ដែលកំពុងដើរពីជើងទៅត្បូង បណ្តាលឲ្យខ្ទេចខ្លួនស្លាប់យ៉ាងរន្ធត់ ហើយបើកគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោងជិត៣ទៀបភ្លឺ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៦ ភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

សូមបញ្ជាក់បន្ថែមថា សពជនរងគ្រោះមិនត្រូវបានគេស្គាល់ពីអត្តសញ្ញាណនោះទេ៕

មតិយោបល់