Post News Media ព័ត៌មានជាតិ ស្រវឹងធ្លាក់ភ...

ស្រវឹងធ្លាក់ភ្នែកបើករថយន្ត ទៅបុកគូទរថយន្តសាំយ៉ុងមួយគ្រឿងទៀតប៉ើងជិត១០ម៉ែត្រ

ភ្នំពេញ: បុរសម្នាក់ស្រវឹងធ្លាក់ភ្នែក បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនដូចហោះ រួចក៏រេចង្កូតជ្រុលទៅបុកគូទរថយន្តសាំយ៉ុងមួយគ្រឿងទៀតដែលឈប់ចតនៅលើចិញ្ចើមផ្លូវចំពីក្រោយពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តបង្ករងរបួសបែកក្បាល។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ត្រង់ចំណុចផ្សារនាគមាស តាមបណ្តោយផ្លូវម៉ៅសេតុង ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅ មុនពេលកើតហេតុ​ គេឃើញ​បុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-9325 ដោយធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុស្រាប់រថយន្តបង្ករេចង្កូតទៅខាងស្តាំទៅបុកគូទរថយន្តមួយគ្រឿងទៀតម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សំបកឳឡឹក ជនប្រភេទរថយន្តសាំយ៉ុងដឹងផ្លែឈើ ពាក់ស្លាកលេខ កំពង់ស្ពឺ2A-5517 ដែលឈប់ចតចោលនៅចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តសាំយ៉ុងប៉ើងជិត១០ម៉ែត្រ រងការខូចខាតក្រពឹតផ្នែកខាងក្រោយយ៉ាងដំណំ។ ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង រីឯអ្នកបើកបររថយន្តបង្កបានបោកក្បាលនិងកញ្ចក់និងរថយន្តរងរបួសបែកក្បាលត្រូវបានសាច់ញាតិដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុហើយទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំង២ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

Loading...