ព័ត៌មានជាតិ

ញៀនថ្នាំដល់កម្រិត! កាប់បំផ្លាញទ្រព្យសម្បត្តិនិងបម្រុងដុតផ្ទះម្តាយក្មេក ត្រូវប៉ូលិសចាប់វាយខ្នោះ!..

កំពត: កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារ នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

​បង្កឡើងដោយជនសង្ស័យឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិរលួសឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត បានចូលកាប់មាត់ទ្វារផ្ទះម្តាយក្មេកឈ្មោះ ប៊ុត នួន អាយុ៥៤ឆ្នាំ នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត បំផ្លាញទ្រព្យសម្បត្តិរួមមាន៖
ទូរទស្សន៍១គ្រឿង,កង្ហារ២គ្រឿង,ធុងបាស់១គ្រាប់,កាប់បំផ្លាញប៉ូកម៉ូតូ នឹងទិញសាំងកន្លះលីត្របម្រុងដុតផ្ទះ។

តាមការធ្វើតេស្តទឹកនោមជនសង្ស័យរូបនេះជាប់សារធាតុញៀន និងធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីអនុវត្តតាមផ្លូវច្បាប់៕

មតិយោបល់