ភ្នំពេញ៖ បុរសម្នាក់បានរបួសបាក់ជើងម្ខាងធ្ងន់ធ្ងរ ខណៈដែលរូបគេដើរឆ្លងផ្លូវហើយត្រូវថយន្តស៉ាយ៉ុង មួយគ្រឿងពេញទំហឹងហើយរថយន្តបង្កនេះបានបើកគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង ៩និង២០នាទីយប់នៅចំណុចស្តុបកោសដូង តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ ២៣០ ស្ថិតក្នុង សង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានដើរឆ្លងផ្លូវពី ជើង ទៅ ត្បូង ស្រាប់តែដើរមិនទានដល់ពាក់កណ្តាលផ្លូវផងក៏ស្រាប់តែមានរថយន្ត ស៉ាយ៉ុង មួយគ្រឿងពណ៌ ស មិនចាំស្លាក់លេខ បានធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ដែលក្នុងទិសដៅពីត្បូងទៅជើង ក៏ទៅជ្រុលទៅបុក បុរសម្នាក់នោះដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យដួលរួចរថយន្តបង្កក៏បានកិនពីលើជើងបុរសនោះថែមទៀតបណ្តាលឲ្យបាក់ជើងខាងឆ្វេងរងរបួសធ្ងន់ ហើយរថយន្តបង្កហេតុនេះក៏បានដាក់មេប្រូចគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុបុរសរងគ្រោះខាងលើក៏ត្រូវរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យដើម្បីព្យាបាលភ្លាមៗ ហើយសមត្ថកិច្ចក៏បានទំនាក់ទំនង់ទៅរកក្រុមគ្រួសារបុរសនេះផងដែរ ៕
មតិយោបល់