ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ធាម ច័ន្ទពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ
បានបើកសវនាការប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ NEILIN COROMOTO ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិ វេណេហ៊្សុយអេឡា ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 121100315 ដាក់ពន្ធនាគារកំណត់រយៈពេល ៣០ឆ្នាំ ពីបទ រក្សាទុក ដឹកជញ្ជូននូវសារធាតុញៀនដោយខុសច្បាប់ យោងតាមមាត្រា ៤០នៃច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន។
គួររំលឹកថា សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនជាប់ចោទខាងលើ កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈនាងធ្វើដំណើរតាមយន្តហោះមកពីប្រទេសថៃ។
នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូត គ្រឿងញៀនប្រភេទកូកាអ៊ីន ចំនួន ១៧៩,១២៣ក្រាម ដែលបង្កប់ក្នុងឡេវអាវរាប់រយគ្រាប់ក្នុងកាបូបដាក់ខោអាវធំ៕
មតិយោបល់