ព័ត៌មានជាតិ

រថយន្ត ២គ្រឿងប៉ះគ្នា បណ្ដាលឲ្យរថយន្តក្រឡុកស៊ីម៉ងតិ៍ អកហ្សើបួងចង្កូតគេចធ្លាក់ប្រឡាយ

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ង់តិ៍បើកលឿនអកហ្សើ ជាមួយរថយន្ត ២គ្រឿងប៉ះគ្នាពីមុខ ក៏បួងចង្កូតគេចធ្លាក់ប្រឡាយខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតលើមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ត មិនចាំម៉ាកចំនួន ២គ្រឿងបានប៉ះនៅខាងមុខ ស្រាប់តែរថយន្តក្រឡុកស៊ីម៉ងតិ៍ បានបើកយ៉ាងលឿនតាមបណ្តោយមហាវិថីឈ្នះឈ្នះ ពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ អកហ្សើជាមួយរថយន្ត ដែលប៉ះគ្នានោះក៏បួងចង្កួតមកឆ្វេងដៃឡើងខៀនទ្រូងផ្លូវធ្លាក់ប្រឡាយតែម្តង។
បន្ទាប់មកត្រូវតៃកុងឡានយកក្រណាត់តង់គ្របរថយន្តមិនឲ្យឃើញឬដឹងថា ជារថយន្តរបស់ក្រុមហ៊ុនណាឡើយ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ពិនិត្យកន្លែងកើតហេតុ មិនឃើញប៉ះពាល់សម្បត្តិរដ្ឋ ក៏អនុញាតិឲ្យម្ចាស់រថយន្តយករថយន្តមកស្ទូចទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់